ព្រឹកថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥
--------------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីលទ្ធភាពរៀបចំតារាងស្ថិតិស្តីពីការប្រែប្រួលតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្ម(រដ្ឋបាលថ្នាក់ក្រោមជាតិ) ជាមួយលោកស្រី ហង់ វិសុទ្ធ ប្រធានការិយាល័យនៃនាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច អគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។