នាថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ
----------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពីការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ (PEFA) និងការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងចំនួន៤ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសាធារណការ និងដឹកជញ្ចូន និងក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ។ សិក្ខាសាលានេះមានការចូលរួមផងដែរ ពីតំណាង នៃក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥។