ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ ២០២៦

នាថ្ងៃពុធ ៣រោច ខែជេស្ឋ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ

--------------------

លោក​ ជ័យ​ វិមានរិទ្ធ​ ប្រធាន​មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តព្រះសីហនុ​ បានអញ្ជើញចូលរួមកិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃកសហវ និងឯកឧត្តមរដ្ឋលេខាធិការ កសហវ ដែលជាប្រធានកម្មវិធីនៃអង្គភាពថវិកា កសហវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ។

កិច្ចប្រជុំនាថ្ងៃនេះ រៀបចំឡើងដើម្បីជាវេទិកាទូលាយដែលប្រធានកម្មវិធីទាំង៥ ថ្នាក់ដឹកនាំជួយគាំទ្រនិងសម្របសម្រួលកម្មវិធី ព្រមទាំងអង្គភាពថវិកាចំណុះកម្មវិធីនីមួយៗ អាចជួបពិភាក្សា និងកំណត់អំពីគោលបំណងកម្មវិធី សូចនាករនិងគោលដៅកម្រិតកម្មវិធី និងទិសដៅអាទិភាពនានា ដោយផ្អែកលើការអនុវត្តឆ្នាំកន្លងមក និង មានការបង្ហាញពិតានចំណាយគោលតាមអង្គភាព និងការណែនាំបច្ចេកទេសគ្រោងថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនអង្គភាពថវិកានៃ កសហវ.។ 

ព័ត៌មានទាក់ទង