ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែមិថុនា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ​ ឆ្នាំមមី​ អដ្ឋស័ក​ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦

--------------------

លោក​ ជ័យ​ វិមានរិទ្ធ ប្រធាន​មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តព្រះសីហនុ​ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤​ ក្រោមការដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន៩ យកមកពិនិត្យ និងពិភាក្សារួមមាន៖

១.ប្រសាសន៍បើកកិច្ចប្រជុំ

២.ពិនិត្យកូរ៉ុម

៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦)

៦.ស្តាប់របាយការណ៍របស់៖

-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត

- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

-គណៈកម្មាធិការលទ្ធកម្មខេត្ត

-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត

-ការិយាល័យប្រជាពលរដ្ឋខេត្ត

៧.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រចាំខែឧសភា ឆ្នាំ២០២៦

៨.បញ្ហាផ្សេងៗ

៩.ប្រសាសន៍បូកសរុប៕ 

ព័ត៌មានទាក់ទង