នាព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៦៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
——————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប។
កិច្ចប្រជុំមានគោលបំណង៖
១-អង្គប្រជុំឯកភាព និងប្តេជ្ញាបន្តពិនិត្យស្រាវជ្រាវ បង្ក្រាប សម្អាត Online Scams ឱ្យអស់ពីខេត្តព្រះសីហនុ។
២-អ្នកពាក់ព័ន្ធនឹង Online Scams ត្រូវអនុវត្តវិធានការច្បាប់៖
-ចំពោះទ្រព្យសម្បត្តិត្រូវបង្កក ឬរឹបអូស
-ចំពោះមនុស្សត្រូវអនុវត្តវិធានការច្បាប់
៣-សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមសម្អាត Online Scams ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយរាយការណ៍តាមរយៈលេខទូរស័ព្ទ 092 557 117។