ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំបូកសរុប និងដាក់ទិសដៅការងារបន្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៦៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
——————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត​ យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប។
កិច្ចប្រជុំមានគោលបំណង៖
១-អង្គប្រជុំឯកភាព និងប្តេជ្ញាបន្តពិនិត្យស្រាវជ្រាវ បង្ក្រាប សម្អាត Online Scams ឱ្យអស់ពីខេត្តព្រះសីហនុ។
២-អ្នកពាក់ព័ន្ធនឹង Online Scams ត្រូវអនុវត្តវិធានការច្បាប់៖
-ចំពោះទ្រព្យសម្បត្តិត្រូវបង្កក ឬរឹបអូស
-ចំពោះមនុស្សត្រូវអនុវត្តវិធានការច្បាប់
៣-សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមសម្អាត Online Scams ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយរាយការណ៍តាមរយៈលេខទូរស័ព្ទ 092 557 117។

ព័ត៌មានទាក់ទង