ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិគ្រោះយោបល់អំពី ទិសដៅ និងជំហាននៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឈានឆ្ពោះទៅអនុវត្តជាមូលដ្ឋានថវិកាសមិទ្ធកម្ម
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៤ ខែកក្កដា ឆ្នាំ ២០២៥

នៅរសៀលថ្ងៃចន្ទ ៤រោច ដល់ព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ
-----------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិគ្រោះយោបល់អំពី ទិសដៅ និងជំហាននៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឈានឆ្ពោះទៅអនុវត្តជាមូលដ្ឋានថវិកាសមិទ្ធកម្ម ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលខាធិការដ្ឋាន កសហវ., ឯកឧត្ដមបណ្ឌិត ឌី សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំង លោក លោកស្រី តំណាងអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត។

ព័ត៌មានទាក់ទង