ថ្ងៃចន្ទ ១៤ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ។
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំកិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះ)ប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ម៉ាក ចាន់តារា ប្រតិភូតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាអាជ្ញាធរកាន់កាប់ និងអង្គភាពប្រើប្រាស់ដែលមានមូលដ្ឋាននៅក្នុងខេត្តព្រះសីហនុ។