ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលេីការរៀបចំបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមេសា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវ នឹង ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ
-----------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលេីការរៀបចំបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកេីនឡេីង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ/អង្គភាពថ្នាក់មូលដ្ឋាន ក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយឯកឧត្តម សុខ ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ព័ត៌មានទាក់ទង