ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - បទពិសោធន៍កម្ពុជា" ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ ២០២៣

ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បច្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

----------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - បទពិសោធន៍កម្ពុជា" ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត, ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង ប្រធានរតនាគាររាជធានី-ខេត្ដ។

សិក្ខាសាលានេះគោលបំណង៖លើកកម្ពស់ការយល់ដឹង និងបង្កើនការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរួមចំណែកកសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យស្រប ទៅនឹងស្តងដា និងឧត្តមានុវត្តន៍ជាអន្តរជាតិ។


ព័ត៌មានទាក់ទង