សិក្ខាសាលាផ្សព្វផ្សាយនិងណែនាំអំពីក្របខណ្ឌគតិយុត្ត យន្ដការ និងនីតិវិធីនៃការអនុវត្តចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ព្រះសីហនុ៖ថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ និងរមណីយដ្ឋានឆ្នេរសុខាខេត្តព្រះសីហនុ, លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរ និងមន្រ្ដីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនិងណែនាំអំពីក្របខណ្ឌគតិយុត្ត យន្ដការ និងនីតិវិធីនៃការអនុវត្តចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាប្រធាន ក.គ.ម. ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត។
សិក្ខាសាលានេះមានរបៀបវារៈ ៖ (១).សមិទ្ធផលការងាររបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំ ក.ស.ហ.វ, (២).វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត របស់ក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, (៣).កំណត់ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងក្របខណ្ឌគោលនយោបាយថវិកា ព្រមទាំងយន្តការនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តចំណូលមិនមែនសារពើពន្ធ, (៤).កំណត់ក្របខណ្ឌថវិកាប្រចាំឆ្នាំ និងនីតិវិធីនៃការគ្រោងថវិការរដ្ឋ (ផ្នែកចំណូលមិនមែនសារពើពន្ធ), (៥).ក្របខណ្ឌគតិយុត្ត យន្តការ និងវិធាននៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, (៦).នីតិវិធីនៃការកត់ត្រា ការបង់ចំណូលថវិការជាតិ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើបន្ធ។
ព័ត៌មានទាក់ទង