ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ថ្ងៃព្រហស្បតិ៍ ៧រោច ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
—————————————————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងអំណោយដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ប្រគល់ជូនដល់កងពលតូចអន្តរាគមន៍លេខ៤ សម្ព័ន្ធមេត្រីភាព ខេត្តឧត្តរមានជ័យ។
ព័ត៌មានទាក់ទង