ជ្រើសរើសភាសា: Khmer Khmer English English
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រចំនួន ០២គម្រោង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ

——————————-

លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រចំនួន ០២គម្រោង ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត ដោយគម្រោងចំនួន  ០២ នោះរួមមាន៖

១-រោងចក្រផលិតសម្ភារឧបករណ៍ប្រើប្រាស់គ្រឿងសំណង់ (ប៉ែល ចបជីក ចបកាប់ ផ្លែរនាស់ ដង្កៀប ធ្វើអំពីដែក) របស់ក្រុមហ៊ុន ​BEST CHOICE TOOLS CO., LTD. មានទីតាំងស្ថិតនៅអគារលេខ២ និងអគារលេខ៣ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

២-រោងចក្រផលិតសម្ភារប្រើប្រាស់ធ្វើពីផ្លាស្ទិក (ដងប៉ែល ដងចបកាប់ និងដងរនាស់) របស់ក្រុមហ៊ុន SOARING COMFORT TOOLS CO.,LTD. មានទីតាំងស្ថិតនៅអគារលេខ១ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ព័ត៌មានទាក់ទង