ថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥
----------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពី នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក រ័ត្ន មុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។