កិច្ចប្រជុំស្តីពី “ការពង្រីកការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងយន្តការគ្រប់គ្រងនិងវិភាជថវិកាគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក”
នារសៀលថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំក្រសួងបរិស្ថាន។
-----------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំស្តីពី “ការពង្រីកការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងយន្តការគ្រប់គ្រងនិងវិភាជថវិកាគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក” ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងរដ្ឋបាលខេត្ត, ប្រធានមន្ទីរបរិស្ថាន, ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អភិបាលនៃគណៈអភិបាលក្រុង-ស្រុក, ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ, និងប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ។
កិច្ចប្រជុំមានគោលបំណង៖ ពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីឱ្យការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការរៀបចំសេវាសម្អាត ប្រមូលដឹកជញ្ជូន និងការទុកដាក់សំរាម សំណល់រឹងឱ្យកាន់តែប្រសើឡើង ។
ព័ត៌មានទាក់ទង