កិច្ចប្រជុំពិភាក្សាគម្រោងចំណូល ចំណាយថវិការបស់រដ្ឋបាលរាជធានីខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
រសៀលថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
-----------------------
លោក ជ័យ វិមានរិទ្ធ បានចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងចំណូល ចំណាយថវិការបស់រដ្ឋបាលរាជធានីខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានពន្ធដារ, តំណាងក្រសួងមហាផ្ទៃ, រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធនៃខេត្តព្រះសីហនុ។
ព័ត៌មានទាក់ទង