ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាពង្រឹងយន្តការលើការអនុវត្តការស្រង់វត្តមានដោយស្វ័យប្រវត្តិជំនួសឱ្យការចុះហត្ថលេខាដោយដៃ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៩ ខែកក្កដា ឆ្នាំ ២០២៤

រសៀលថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ។

--------------------------------------

លោក កិម សុផលលី អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិភាក្សាពង្រឹងយន្តការលើការអនុវត្តការស្រង់វត្តមានដោយស្វ័យប្រវត្តិជំនួសឱ្យការចុះហត្ថលេខាដោយដៃ ជាមួយក្រុមការងារនាយកដ្ឋានបុគ្គលិកដែលដឹកនាំដោយលោកស្រី ថោង វណ្ណសុជីវី ប្រធានប្រតិភូនៃនាយកដ្ឋានបុគ្គលិក អគ្គលេខាធិការដ្ឋាន ក.ស.ហ.វ. ដោយមានការចូលរួមពីលោកអនុប្រធាន លោក-លោកស្រីប្រធានការិយាល័យ និងមន្ត្រី/បុគ្គលិកជាប់កិច្ចសន្យាទាំងអស់នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ។

ព័ត៌មានទាក់ទង