ជ្រើសរើសភាសា: Khmer Khmer English English

ដំណឹង និងព្រឹត្តិការណ៏



កម្មវិធីដំណើរទេសចរណ៍ស្វែងរកឱកាសវិនិយោគកម្ពុជា-ចិន នៅខេត្តព្រះសីហនុ (The Cambodia-China Investment Exploration Tour)
រសៀលថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦
---------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកម្មវិធីដំណើរទេសចរណ៍ស្វែងរកឱកាសវិនិយោគកម្ពុជា-ចិន នៅខេត្តព្រះសីហនុ (The Cambodia-China Investment Exploration Tour) នៅសណ្ឋាគារ អាជូណា សូលីទ័រ (កំពង់ដេវ៉ា) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើឯកសារដេញថ្លៃគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន
ព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ
---------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើឯកសារដេញថ្លៃគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»
នាព្រឹកថ្ងៃអង្គារ ១៤ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅអគារអគ្គនាយកដ្ឋានពន្ធដារ (GDT Tower)
————————————————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) រួមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត, រដ្ឋបាលរាជធានី-ខេត្ត និងបណ្តាតំណាងដៃគូអភិវឌ្ឍ សរុបប្រមាណ ៥០០រូប។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
នាព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦
————————————————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ ZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១-វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
២-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
៣-របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។
៤-ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗ ដែលកើតចេញពីការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីសំណេះសំណាលជាមួយបងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាល និងកុមារ ដើម្បីអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ»
ថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦
-----------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាល និងកុមារ ដើម្បីអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ» ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពី ការបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
នាព្រឹកថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦, នៅសណ្ឋាគារសុខាភ្នំពេញ
————————————————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពី ការបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ នៃ កសហវ. និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (គ.ដ.ប.អ.) ។
កិច្ចប្រជុំនេះមានគោលបំណង៖ (១) បូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួង, (២) ពិនិត្យ និងពិភាក្សាលើតម្រូវការនៃការប្រមូលផ្ដុំទិន្នន័យលម្អិត និងព័ត៌មានជាក់លាក់ពាក់ព័ន្ធនឹងទីតាំងដីរដ្ឋ ដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ ដើម្បីជាមូលដ្ឋានក្នុងការសម្របសម្រួល ពិនិត្យ និងលើកស្នើជាដំណោះស្រាយ និង (៣) ពិភាក្សា និងដាក់ចេញជាផែនការសកម្មភាពរបស់ក្រុមការងារ របស់គណៈកម្មការអន្តរក្រសួង និងផែនការសកម្មភាពរបស់គណៈកម្មការចំពោះកិច្ចតាមរាជធានី-ខេត្ត ដើម្បីដឹកនាំសម្របសម្រួល គាំទ្រ និងតាមដាន ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”
អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥
ក្រោមប្រធានបទ “សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពី​ការតាមដាន​ ត្រួតពិនិត្យ​ និងវាយតម្លៃលេីការគ្រប់គ្រង​ និងការប្រេីប្រាស់ទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥
កិច្ចប្រជុំស្តីពី​ការតាមដាន​ ត្រួតពិនិត្យ​ និងវាយតម្លៃលេីការគ្រប់គ្រង​ និងការប្រេីប្រាស់ទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤
ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត
—————————————-
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ក្រោមការដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះមានរបៀបវារៈចំនួន៩ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១.ប្រសាសន៍បើកកិច្ចប្រជុំ
២.ពិនិត្យកូរ៉ុម
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦)
៦.ស្តាប់របាយការណ៍របស់៖
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការលទ្ធកម្មខេត្ត
-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្ត
៧.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦
៨.បញ្ហាផ្សេងៗ
៩.ប្រសាសន៍បូកសរុប៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
អនុក្រឹត្យ ស្តីពី ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
អនុក្រឹត្យ ស្តីពី ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១១៥៨ សហវ. ប្រក.អរតន ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជា
ថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦
---------------------------
ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១១៥៨ សហវ. ប្រក.អរតន ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ ZOOM ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផលបឋមស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ឯ.ក Peace Petroleum (Cambodia) Co., LTD
ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦
---------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផលបឋមស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ឯ.ក Peace Petroleum (Cambodia) Co., LTD ក្រោមការដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។
គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ មានទុនវិនិយោគប្រមាណ ៧.៥ លានដុល្លាអាមេរិក និងមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ 
សូមជ្រាបថា បន្ថែមពីលើអត្ថប្រយោជន៍នានារាប់ចាប់ពីការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, និងការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន គម្រោងនេះក៏នឹងរួមចំណែកយ៉ាងសំខាន់លើការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ឥន្ធនៈនៅកម្ពុជាផងដែរ។ 
ក្នុងឱកាសនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំឱ្យក្រុមហ៊ុនម្ចាស់គម្រោង៖
-ធ្វើយ៉ាងណាគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន មកនៅត្រឹមកម្រិតអប្បបរមា,
-បានការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងហានិភ័យដែលអាចកើតមាន,
- រឹតបន្តឹងលើបទបញ្ជាផ្ទៃក្នុងពាក់ព័ន្ធនឹងកិច្ចការពារសុវត្ថិភាព និងសុខភាពប្រជាពលរដ្ឋ បុគ្គលិក និងកម្មករក្នុង និងជុំវិញទីតាំង,
- ប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។
ដោយឡែក,ក្រុមហ៊ុនប្រឹក្សាយោបល់ត្រូវប្រមូលយកធាតុចូលដែលបានលើកឡើងដោយអង្គប្រជុំដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ និងមានសង្គតិភាព។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង
នាថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា គ.ស.២០២៦ ម៉ោង ៣:០០នាទីរសៀល នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
------------------------------------------
លោក ជ័យ វិមានរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាពរបស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា វុធណា រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន  និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រសួងផងដែរ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០២ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំ គ.ហ.ស. ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ គណនេយ្យភាពសមិទ្ធកម្ម
ថ្ងៃអង្គារ ១ រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ គ.ស ២០២៦
———————————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ គ.ហ.ស. ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីពីគ្រប់អង្គភាពក្រោមឱវាទ កសហវ. រួមទាំង មន្ទីរ សហវ. រាជធានី-ខេត្ត ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តទាំង ២៥។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៣ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
សូមអនុមោទនាពិធីបុណ្យមាឃបូជា
p/p
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០២ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥

ព្រឹកថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦

----------------------------

លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួលលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីបង្គោល បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference (Zoom)។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ
រសៀលថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦
--------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១២ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពីការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ (PEFA) និងការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងចំនួន៤
នាថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ
----------------------------------
លោក​ ជ័យ​ វិមានរិទ្ធ​ ប្រធាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ស្តីពីការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ (PEFA) និងការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងចំនួន៤ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសាធារណការ និងដឹកជញ្ចូន និងក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ។ សិក្ខាសាលានេះមានការចូលរួមផងដែរ ពីតំណាង នៃក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
អបអរសាទរ ខួបលើកទី៤៧ «ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៏» (៧ មករា ១៩៧៩ – ៧ មករា ២០២៦)

អបអរសាទរ ខួបលើកទី៤៧ «ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៏» 

(៧ មករា ១៩៧៩ – ៧ មករា ២០២៦)

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៧ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
លិខិតជូនពរ ជូនចំពោះលោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ សូមគោរពជូនពរលោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ព្រមទាំងលោកស្រី និងក្រុមគ្រួសារ  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០២៦
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០១ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
លិខិតជូនពរ ជូនចំពោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ សូមគោរពជូនពរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងលោកជំទាវនិងក្រុមគ្រួសារ  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០២៦
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០១ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
លិខិតជូនពរ ជូនចំពោះឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ សូមគោរពជូនពរ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ព្រមទាំងលោកជំទាវនិងក្រុមគ្រួសារ  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០២៦
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០១ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
លិខិតជូនពរ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ សូមគោរពជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០២៦
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០១ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
អបអរសាទរ ខួបលើកទី៤៧ «ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៏» (៧ មករា ១៩៧៩ – ៧ មករា ២០២៦)

អបអរសាទរ ខួបលើកទី៤៧ «ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៏»

(៧ មករា ១៩៧៩ – ៧ មករា ២០២៦)

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៩ ខែធ្នូ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រងហិរញ្ញវត្ថុ និងកិច្ចលទ្ធកម្ម
រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តិស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥
————————————-
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រងហិរញ្ញវត្ថុ និងកិច្ចលទ្ធកម្ម ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ ២០២៥
អានបន្ថែម
សេចក្តីជូនដំណឹង ស្តីពីការដេញថ្លៃភាស៊ីសេវាប្រមូលសំរាមក្នុង ក្រុងកំពង់សោម ខេត្តព្រះសីហនុ
សេចក្តីជូនដំណឹង!
ស្តីពីការដេញថ្លៃភាស៊ីសេវាប្រមូលសំរាមក្នុង ក្រុងកំពង់សោម ខេត្តព្រះសីហនុ
រដ្ឋបាលក្រុងកំពង់សោម នឹងរៀបចំធ្វើការដេញថ្លៃភាស៊ីសេវាប្រមូលសំរាមក្នុង ក្រុងកំពង់សោម ខេត្តព្រះសីហនុ សម្រាប់ធ្វើអាជីវកម្មរយៈពេល១ឆ្នាំ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៧និង៣០នាទី ព្រឹក។

រដ្ឋបាលក្រុងកំពង់សោម បានរៀបចំឯកសារសម្រាប់ដាក់ពាក្យចូលរួមដេញថ្លៃភាស៊ីសេវាប្រមូលសំរាម និង មានដាក់លក់នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (លេខទូរសព្ទទាក់ទង៖ ០១៦ ៨៩៨ ៣៥០)។ 
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ ២០២៥
អានបន្ថែម
ការចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាព
នាថ្ងៃព្រសហ្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
----------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ ចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាព។
????????«ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន????ខឿនការពារជាតិប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន» ????????
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែធ្នូ ឆ្នាំ ២០២៥
អានបន្ថែម
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ SARMIS ជំនាន់ថ្មី
ថ្ងៃពុធ ៥ រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
 ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥
———————————-
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ SARMIS ជំនាន់ថ្មី ក្រោមអធិបតីភាពលោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ និងលោក នូ សុបញ្ញា អនុប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ  ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាព និងតំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជុំវិញខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិគ្រោះយោបល់ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តព្រះសីហនុ(២០២៦-២០២៨)
ថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
 ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥
———————————-
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តព្រះសីហនុ(២០២៦-២០២៨) ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៩ ខែធ្នូ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំក្រុមការងារទី១ នៃគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីបូកសរុបបញ្ហាប្រឈម និងដំណោះស្រាយ សម្រាប់ដាក់ចេញជាផែនការសកម្មភាពជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
នាថ្ងៃសុក្រ ១៥ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តកំពត-
------------------------
លោក ជ័យ វិមានរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារទី១ នៃគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីបូកសរុបបញ្ហាប្រឈម និងដំណោះស្រាយ សម្រាប់ដាក់ចេញជាផែនការសកម្មភាពជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងនាមជាប្រធានដឹកនាំក្រុមការងារទី១ នៃគណៈកម្មការអន្តរក្រសួង ដោយមានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញដោយឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង ស្ថាប័នចំនួន១០ រួមមាន ក្រសួងការពារជាតិ, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងផែនការ, ក្រសួងយុត្តិធម៌, ក្រសួងពាណិជ្ជកម្ម, អគ្គលេខាធិការដ្ឋានរដ្ឋសភា, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងអភិបាលរង តំណាងគណៈអភិបាលខេត្តចំនួន៦ រួមមាន ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តកែប, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពិភាក្សា និងពិគ្រោះយោបល់ដោយ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំយុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, និងលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីទាំង៦ ខេត្ត សរុបអ្នកចូលរួមប្រមាណ ១៣០រូប។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យនិងវាយតម្លៃសមិទ្ធកម្មឆ្នាំ២០២៥ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥
-------------------------------- 
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យនិងវាយតម្លៃសមិទ្ធកម្មឆ្នាំ២០២៥ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតយ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែធ្នូ ឆ្នាំ ២០២៥
អានបន្ថែម
ប្រកាស ស្តីពី ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
ប្រកាស ស្តីពី ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពី នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ
ថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥
----------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពី នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក រ័ត្ន មុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិភាក្សាអំពីលទ្ធភាពរៀបចំតារាងស្ថិតិស្តីពីការប្រែប្រួលតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្ម(រដ្ឋបាលថ្នាក់ក្រោមជាតិ)
ព្រឹកថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥
--------------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីលទ្ធភាពរៀបចំតារាងស្ថិតិស្តីពីការប្រែប្រួលតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្ម(រដ្ឋបាលថ្នាក់ក្រោមជាតិ) ជាមួយលោកស្រី ហង់ វិសុទ្ធ ប្រធានការិយាល័យនៃនាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច អគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំជួសជុលស្ពាន សាងសង់ស្ពានឈើ និងផែថ្មី ដើម្បីអភិវឌ្ឍទេសចរណ៍ព្រែកទឹកសាប និងព្រៃកោងកាងរបស់ក្រុមហ៊ុន យិៈចៀ ធូរិហ្សឹម ឌីវេឡុបមេន ខមភើនី
ថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥
---------------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំជួសជុលស្ពាន សាងសង់ស្ពានឈើ និងផែថ្មី ដើម្បីអភិវឌ្ឍទេសចរណ៍ព្រែកទឹកសាប និងព្រៃកោងកាងរបស់ក្រុមហ៊ុន យិៈចៀ ធូរិហ្សឹម ឌីវេឡុបមេន ខមភើនី ក្រោមការដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពីយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ២០២៤-២០២៨ និងវិបស្សនាក្រុមការងារយេនឌ័រឆ្នាំ២០២៥
ថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារប៉ាស៊ីហ្វិក ខេត្តសៀមរាប
-------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ២០២៤-២០២៨ និងវិបស្សនាក្រុមការងារយេនឌ័រឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធាពលខេមរៈភូមិន្ទ (០៩វិច្ឆិកា ១៩៥៣ -០៩វិច្ឆិកា ២០២៥)

ថ្ងៃអាទិត្យ ៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស​​​​​​​​​​​​​ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥

--------------------------

លោក​​ ជ័យ​ វិមានរិទ្ធ​ ប្រធាន​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ​ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធាពលខេមរៈភូមិន្ទ (០៩វិច្ឆិកា ១៩៥៣ -០៩វិច្ឆិកា ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២៥
អានបន្ថែម
អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ
អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤
ព្រឹកថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ 
-----------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ក្រោមការដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីបេីកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាលាបឋមសិក្សាសម្តេចតា ស្ថិតនៅភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
----------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបេីកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាលាបឋមសិក្សាសម្តេចតា ស្ថិតនៅភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
នាព្រឹកថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស​ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ 

---------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ចើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី ZOOM ដោយមានការចូលរួមពីឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយលោក លោកស្រី អភិបាលរងខេត្ត, អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពដែលមានការពាក់ព័ន្ធ។

គោលបំណងកិច្ចប្រជុំខាងលើដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ 

២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

៣.១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ 

៣.២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វ៊ីលីពីន ស្តីពីការលុប បំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ 

៣.៣-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាល នៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល។

៤-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍
នាថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥
----------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ក្រោមអធិបតីភាពលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងជំងឺអេដស៍ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីតាមអគ្គនាយកដ្ឋានចំនួន ៦ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគារ ពន្ធដារ និងសាខាគយនិងរដ្ឋាករខេត្តតាកែវ កំពត កែប ព្រះសីហនុ កោះកុង និងកំពង់ស្ពឹ នៅខេត្តកែប។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការដាក់ឱ្យអនុវត្តផែនការគោលស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ២០២៥-២០៣៥"
ព្រឹកថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២៥ នៅសណ្ឋាគារអេមព្រីសអង្គររីសត និងស្ប៉ា ខេត្តសៀមរាប
------------------------------------
 លោក ជ័យ វិមានរិទ្ធ ប្រធានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការដាក់ឱ្យអនុវត្តផែនការគោលស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ២០២៥-២០៣៥" ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​(ក.ស.ហ.វ) ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីទទួលបន្ទុកសរុបប្រមាណជាង៣០០ នាក់។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំ សាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤
ព្រឹកថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២៥ 
------------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ សាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ក្រោមការដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ ២០២៥
អានបន្ថែម
ការផ្តល់អាហារូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ជូនដល់សិស្ស-និស្សិតដែលទើបបានបញ្ចប់ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ ដែលមានអាណាព្យាបាលកំពុងបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីជូនដំណឹង ????

ការផ្តល់អាហារូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ជូនដល់សិស្ស-និស្សិតដែលទើបបានបញ្ចប់ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ ដែលមានអាណាព្យាបាលកំពុងបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

???? សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ ត្រូវបំពេញដាក់ពាក្យស្នើសុំអាហារូបករណ៍ ផ្ញើតាមរយៈតេលេក្រាម +855 11 999 159 / +855 87 888 608 (នៅរៀងរាល់ម៉ោងធ្វើការ)។

????សូមទាញយក៖ ពាក្យស្នើសុំអាហារូបករណ៏

???? បញ្ជាក់៖ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៥ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត, និងផែនការថវិកាសម្រាប់ឆ្នាំ២០២៦ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នាព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ
----------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត, និងផែនការថវិកាសម្រាប់ឆ្នាំ២០២៦ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ.  អមដោយ ឯកឧត្តម ប៊ូ វង្សសុខា អគ្គលេខាធិការរង និង ឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញពាក់ព័ន្ធនៃ អ.គ.ហ. និងតំណាងពីគ្រប់អង្គភាពអនុវត្តកម្មវិធីកែទម្រង់ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និងរដ្ឋបាលរាជធានី ខេត្តចំនួន ១២ សរុបប្រមាណជា ១៦០នាក់។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ ២០២៥
អានបន្ថែម
ការចុះពិនិត្យនិងប្រជុំពិភាក្សាលើសំណើសុំកែលម្អពង្រីក សាងសង់ទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តព្រះសីហនុ
នាថ្ងៃ ពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥
 ----------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមចុះពិនិត្យនិងប្រជុំពិភាក្សាលើសំណើសុំកែលម្អពង្រីក សាងសង់ទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តព្រះសីហនុ ស្ថិតនៅភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន 
ដោយមានការចូលរួមពីប្រតិភូអន្តរក្រសួងរួមមាន ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ
------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីជាមួយមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ., លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាការិ. និងមន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យលើលទ្ធផលនៃការបូកសរុបការងារ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ 
----------------------
លោក​​ ជ័យ​ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យលើលទ្ធផលនៃការបូកសរុបការងារ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធវីឌីអូ zoom។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០១ ខែកញ្ញា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំយុទ្ធនាការជំរុញការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ
នាព្រឹកថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារឆ្នេរសុខាខេត្តព្រះសីហនុ,
---------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលកិច្ចប្រជុំយុទ្ធនាការជំរុញការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង (ទី១) ពិនិត្យ និងបូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈមជារួម នៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ (ទី២) ពិនិត្យលម្អិតលើស្ថានភាពនៃការគ្រប់គ្រងដីរដ្ឋ ក្នុងខេត្តជាប់មាត់សមុទ្រចំនួន ៤ រួមមាន ខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពត, និង ខេត្តកែប។ និង (ទី៣) កំណត់ផែនការសកម្មភាពសម្រាប់អនុវត្តបន្ត ដើម្បីពង្រឹងការគ្រប់គ្រងដីរដ្ឋតាមរាជធានី-ខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារឆ្នេរសុខាខេត្តព្រះសីហនុ
---------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីក្នុងបើក សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី  ឯកឧត្ដមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត និងនីតិបុគ្គលសាធារណៈសរុបប្រមាណ ៣០០ រូប ។
សិក្ខាសាលានេះ ក្នុងគោលបំណងបណ្ដុះបណ្ដាលពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ហៅកាត់ថា ប្រព័ន្ធ SARMIS) ជំនាន់ថ្មី បន្ថែមទៀតដល់មន្រ្តីបង្គោលនៃអាជ្ញាធរកាន់កាប់ ដែលកំពុងប្រើប្រាស់ប្រព័ន្ធ SARMIS ជំនាន់ថ្មី ឱ្យកាន់តែមានភាពស្ទាត់ជំនាញ បន្ទាប់ពីប្រព័ន្ធជំនាន់ថ្មីនេះ ត្រូវបានប្រកាស់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការដល់អាជ្ញាធរកាន់កាប់ដែលជាក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត និងនីតិបុគ្គលសាធារណៈ នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែសីហា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ និងផ្សព្វផ្សាយប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ
នាព្រឹកថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ 
----------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ និងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ និងផ្សព្វផ្សាយប្រកាសស្តីពីលទ្ធកម្មតាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម ង៉ាន់ ភិរម្យ អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណ: តាមរយ:ប្រព័ន្ធវីដេអូ Zoom។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ ២០២៥
អានបន្ថែម
ចំនួនសុរប: 372