ដំណឹង និងព្រឹត្តិការណ៏
នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
----------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ដើម្បីពិនិត្យលើវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព និងលទ្ធផលគន្លឹះ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងអគ្គលេខាធិការដ្ឋាន នៃ កសហវ., អគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, និងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។
នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ
——————————-
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រចំនួន ០២គម្រោង ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត ដោយគម្រោងចំនួន ០២ នោះរួមមាន៖
១-រោងចក្រផលិតសម្ភារឧបករណ៍ប្រើប្រាស់គ្រឿងសំណង់ (ប៉ែល ចបជីក ចបកាប់ ផ្លែរនាស់ ដង្កៀប ធ្វើអំពីដែក) របស់ក្រុមហ៊ុន BEST CHOICE TOOLS CO., LTD. មានទីតាំងស្ថិតនៅអគារលេខ២ និងអគារលេខ៣ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
២-រោងចក្រផលិតសម្ភារប្រើប្រាស់ធ្វើពីផ្លាស្ទិក (ដងប៉ែល ដងចបកាប់ និងដងរនាស់) របស់ក្រុមហ៊ុន SOARING COMFORT TOOLS CO.,LTD. មានទីតាំងស្ថិតនៅអគារលេខ១ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
នាព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង,
———————————————
លោក ជឿន វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្ដីពី «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦
------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយមន្ត្រីបង្គោលបានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។
រសៀលថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦\
---------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយក្រុមការងារ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត (តំបន់សេដ្ឋកិច្ចពិសេស ISI SEZ) ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់មក ក្រុមការងារបានបន្តទស្សនកិច្ចរោងចក្រចំនួន២ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិតក្នុងនោះ៖
១.រោងចក្រ ORLON ZINC INDUSTRY (CAMBODIA) CO., LTD. ដែលជារោងចក្រផលិតសារធាតុគីមី (ស័ង្កសីអុកស៊ីត)
និង២.រោងចក្រ ROADBOSS TIRE (CAMBODIA) CO., LTD. ដែលជារោងចក្រផលិតសំបកកង់រថយន្ត។
នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦
-----------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការងារស្ថាបនា និងជួសជុលផ្លូវចំនួន ៥ខ្សែ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមមាន៖
-ខ្សែទី១ ស្ថាបនាផ្លូវបេតុងតភ្ជាប់ពីផ្លូវលេខ៨០៦ មកផ្លូវលេខ២១០ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
-ខ្សែទី២ ជួសជុលផ្លូវបេតុងប្រវែងសរុប ៤៧៤ម៉ែត្រ ទទឹង ៦ម៉ែត្រ ដោយចាក់ក្រាលបេតុងអារម៉េកម្រាស់ ០,១៥ម៉ែត្រ ដាក់លូរំដោះទឹកមុខកាត់ ០,៦ម៉ែត្រ ប្រវែងសរុប ៨៨០ម៉ែត្រ អណ្តូងលូចំនួន ៣៤កន្លែង នៅសងខាងផ្លូវ និងសាងសង់លូប្រអប់មុខ៣ ទំហំ ៩ម៉ែត្រ × ១០ម៉ែត្រ ព្រមទាំងស្លាបការពារមុខទឹកប្រវែង ១៥ម៉ែត្រ ចំនួន ១កន្លែង ស្ថិតលើផ្លូវលេខ ៨១៤-៥ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
-ខ្សែទី៣ ជួសជុលផ្លូវបេតុងលេខ៨១៦ ប្រវែង ៤៥០ម៉ែត្រ ទទឹង ៧,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ដោយចាក់ក្រាលបេតុង និងសាងសង់ខឿនសងខាងផ្លូវប្រវែងសរុប ៩០០ម៉ែត្រ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
-ខ្សែទី៤ ស្ថាបនាផ្លូវបេតុងលេខ៨៣៣ ប្រវែង ១,៤០០ម៉ែត្រ ទទឹង ១២,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ព្រមទាំងសាងសង់លូសងខាងផ្លូវ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
-ខ្សែទី៥ ជួសជុលផ្លូវចំនួន ២កំណាត់ ប្រវែងសរុប ១,២០៧ម៉ែត្រ (កំណាត់ទី១ ប្រវែង ៤៨២ម៉ែត្រ ទទឹង ៨,២៥ម៉ែត្រ និងកំណាត់ទី២ ប្រវែង ៧២៥ម៉ែត្រ ទទឹង ៦ម៉ែត្រ) កម្រាស់ ០,១៥ម៉ែត្រ ដោយចាក់ក្រាលបេតុង និងដាក់លូមូលមុខកាត់ ០,៦ម៉ែត្រ នៅសងខាងផ្លូវប្រវែងសរុប ១,៩៣២ម៉ែត្រ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ ឆ្នេរសុខា ខេត្តព្រះសីហនុ
———————————————-
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតីភាពក្នុងសិក្ខាសាលាស្តីពីការតម្រង់ទិសលើការងារស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ.។
នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប
------------------------------------
លោក ជឿន វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្ដីពី « គណនេយ្យសាធារណៈ » ជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យហ៊ាន សាហ៊ី ប រដ្ឋលេខា ធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តម អ៊ឹម បញ្ញារិទ្ធិអភិបាលរង នៃគណៈអភិបាលខេត្តកែប។
ព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
-------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយលោកអនុប្រធានមន្ទីរ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក និងប្រកាសលេខ ០០៣ អ.ស.ហ.ប្រក ស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្រោមអធិបតីភាពឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ ។
ព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
--------------------------
លោក អ៊ុង វ៉េត អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូវសព្ទដៃ NoDrug តាមប្រព័ន្ធពីចម្ងាយ Zoom ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនិងជាប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ-NoDrug ។
នាព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៦៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
———————————-
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមសិក្ខាសាលាពង្រឹងសមត្ថភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត លើការពិនិត្យ និងផ្តល់យោបល់លើការផ្តល់ការលើកទឹកចិត្តក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត(អ.គ.វ.រ.ខ) ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័កព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦
--------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ក្រោមការដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន៩ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១.ប្រសាសន៍បើកកិច្ចប្រជុំ
២.ពិនិត្យកូរ៉ុម
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦)
៦.ស្តាប់របាយការណ៍របស់៖
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការលទ្ធកម្មខេត្ត
-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្ត
៧.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រចាំខែឧសភា ឆ្នាំ២០២៦
៨.បញ្ហាផ្សេងៗ
៩.ប្រសាសន៍បូកសរុប៕
នាព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័កព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦
--------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំសាងសង់កំពង់ផែទេសចរណ៍ និងទីកន្លែងបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន លីស៊ីន ឌីវេឡុបម៉ិន ឯ.ក ស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
នាថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ
--------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃកសហវ និងឯកឧត្តមរដ្ឋលេខាធិការ កសហវ ដែលជាប្រធានកម្មវិធីនៃអង្គភាពថវិកា កសហវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ។
កិច្ចប្រជុំនាថ្ងៃនេះ រៀបចំឡើងដើម្បីជាវេទិកាទូលាយដែលប្រធានកម្មវិធីទាំង៥ ថ្នាក់ដឹកនាំជួយគាំទ្រនិងសម្របសម្រួលកម្មវិធី ព្រមទាំងអង្គភាពថវិកាចំណុះកម្មវិធីនីមួយៗ អាចជួបពិភាក្សា និងកំណត់អំពីគោលបំណងកម្មវិធី សូចនាករនិងគោលដៅកម្រិតកម្មវិធី និងទិសដៅអាទិភាពនានា ដោយផ្អែកលើការអនុវត្តឆ្នាំកន្លងមក និង មានការបង្ហាញពិតានចំណាយគោលតាមអង្គភាព និងការណែនាំបច្ចេកទេសគ្រោងថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនអង្គភាពថវិកានៃ កសហវ.។
នាព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦
--------------------
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ស្តីពីការៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ក្រោមការដឹកនាំដោយលោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រួមជាមួយលោក ម៉ៅ សុធី ប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធជុំវិញខេត្ត។
ព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ
------------------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចលើសំណើសុំនាំចូលពន្ធគយ អាករពិសេស អាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវគ្រឿងម៉ាស៊ីន សម្ភារបរិក្ខាផលិតកម្ម និងវត្ថុធាតុដើម របស់ក្រុមហ៊ុន FORCOME (CAMBODIA) CO.,LTD. ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងលើការស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ក្រុមហ៊ុន SHV Manufacturing (Cambodia) Co.,Ltd. ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
សិរីសួស្តី ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
សូមទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យ និងតាមថែរក្សាប្រជាជនខ្មែរទាំងអស់ទទួលបាននូវសិរីមង្គល វិបុលសុខមហាប្រសើរ ចម្រើនរុងរៀងជានិរន្តរ៍ និងសូមឱ្យការធ្វើដំណើរទៅទីជិត ទីឆ្ងាយ ប្រកបទៅដោយសុវត្ថិភាព និងសប្បាយរីករាយក្នុងក្រុមគ្រួសារ។
ថ្ងៃសុក្រ ៨រោច ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦
—————————————————————
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។
ថ្ងៃព្រហស្បតិ៍ ៧រោច ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
—————————————————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងអំណោយដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ប្រគល់ជូនដល់កងពលតូចអន្តរាគមន៍លេខ៤ សម្ព័ន្ធមេត្រីភាព ខេត្តឧត្តរមានជ័យ។
ព្រឹកថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦
----------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួលលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីបង្គោល បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference (Zoom)។